បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Manchester United បានសម្រេចប្រើប្រាស់នៅលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតអោយកីឡាករ Aaron Wan-Bissaka ដោយពួកគេនឹងរក្សាទុកគាត់អោយនឹងទឹកដី Old Trafford ដល់ឆ្នាំ២០២៥។

ខាងក្លឹបបិសាចក្រហមក៏បានប្រើប្រាស់នៅលក្ខខណ្ឌមួយនេះទៅលើកីឡាករ Victor Lindelof ដូចគនា។ កីឡាករ Wan-Bissaka បានបង្ហាញខ្លួន ១៥ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់សម្រាប់ក្លឹបបិសាចក្រហមនារដូវកាលនេះ៕
