បរទេស៖ មហាសេដ្ឋីអង់គ្លេសបានធ្វើការប្រកាសពីការទិញបានហ៊ុន ២៥ភាគរយពីក្លឹប Man Utd នៅក្នុងពេល Christmas Eve ហើយគាត់ក៏បានចូលទៅធ្វើការគ្រប់គ្រង់ទៅលើការប្រត្តិបត្តការណ៍របស់ក្លឹបភ្លាមៗផងដែរ។ ការគ្រប់គ្រង់នេះ គឺពាក់ព័ន្ធទៅនឹងលក្ខខណ្ឌក្នុងការដោះដូរកីឡាកររបស់ក្លឹប United ដែលកំពុងមានបញ្ហា ហើយបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងអំពីការដាក់បញ្ចូលការផ្ទេរយកកីឡាករ Olise ផងដែរ។ កីឡាករសញ្ជាតិបារាំងរូបនេះ បានទទួលការកោតសរសើរអំពីក្រុមហ៊ុន INEOS របស់លោក Ratcliffe ហើយគាត់អាចជាជម្រើសមួយដើម្បីមកជួយក្រុមលោក Erik ten Hag ដែលកំពុងមានបញ្ហានៅក្នុងតំណែងប្រយុទ្ធស្លាបផងដែរ។
មានតែក្លឹប Sheffield United និង Burnley ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានតិចជាង ក្លឹបបិសាចក្រហមនៅក្នុងរដូវកាលនេះ ដោយក្លឹប United ទើបតែរកបាន ២២គ្រាប់ប៉ុណ្ណោះ។ ទម្រង់លេងរបស់កីឡាករ Olise គឺល្អសម្រាប់ក្លឹប Crystal Palace ដោយគាត់អាចស៊ុតបញ្ចូលទីបាន ៤គ្រាប់ និង assist បានម្តង ក្នុងចំណោមការបង្ហាញខ្លួន ៤ប្រកួតចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ The Standard បានបញ្ជាក់បន្ថែមថាការផ្ទេរកីឡាករវ័យ ២២ឆ្នាំរូបនេះត្រូវតែធ្វើការរង់ចាំរហូតដល់រដូវក្តៅ ជាពេលដែលលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ដំណើរ ស្របពេលជាមួយនឹងការចុះហត្ថលេខាទៅលើប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍កាលពីខែសីហាកន្លងទៅផង។ វាត្រូវបានដឹងថាតម្លៃផ្តាច់កុងត្រាគឺប្រមាណ ៣៥លានផោន ដែលខាងក្លឹប Chelsea បានធ្វើការព្យាយាមក្នុងការផ្ទេរយកគាត់ការពីរដូវក្តៅមុន។
ក្នុងនោះក្លឹប United ក៏អាចមានបញ្ហាទាក់ទងជាមួយនឹងច្បាប់ Financial Fair Play ផងដែរ ដោយខាងក្លឹបបានបញ្ជាក់ទៅកាន់អ្នកគាំទ្រកាលពីខែមុនរួចហើយថាខែមករានេះ អាចនឹងមានភាពស្ងប់ស្ងាត់ទាក់ទងនឹងការដោះដូរកីឡាករសម្រាប់ក្លឹប។
ខែមករានេះ អាចជាខែដ៏រវល់មួយសម្រាប់ក្លឹប United ក្នុងការដែលកីឡាករនឹងចាកចេញ។ កីឡាករ Anthony Martial និង Raphael Varane អាចមានសិទ្ធក្នុងការចរចាជាមួយនឹងក្លឹបនៅក្រៅ Premier League ហើយ ដោយសារតែខាងក្លឹបមិនទាន់បន្តកុងត្រាជាមួយនឹងពួកគាត់។ កីឡាករ Sancho ក៏នឹងចាកចេញពីក្លឹបដូចគ្នា ជាមួយនឹងការខ្ចីជើងទៅកាន់ក្លឹបចាស់របស់គាត់គឺ Borussia Dortmund ស្របពេលដែល Donny van de Beek បានទៅចូលរួមជាមួយនឹងក្លឹប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងរួចហើយ៕