បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាក្លឹប Chelsea បាននឹងកំពុងពិភាក្សាជាមួយនឹងក្លឹប Dortmund ទៅលើការផ្ទេរកីឡាករ Ian Maatsen។

កីឡាករ Maasten ដែលបានមកចូលរួមជាមួយនឹងក្លឹប Chelsea ពិក្លឹប PSV Eindhoven កាលពីឆ្នាំ២០១៨។ ក្លឹប Dortmund កំពុងពិចារណាទៅលើតម្លៃផ្ទេរ Maatsen អោយបានសមស្រប ខណៈកុងត្រារបស់គាត់នៅសល់តែ ១៨ខែទៀតប៉ុណ្ណោះ។ ការចរចានេះ គឺផ្តោតទៅលើការខ្ចីជើង ដែលមានរួមបញ្ចូលនៅលក្ខខណ្ឌក្នុងការទិញផ្តាច់៕