បរទេស៖ កីឡាករ Jadon Sancho អាចនឹងត្រលប់ទៅកាន់ក្លឹប Borussia Dortmund វិញ។ ទាំងកីឡាករ Sancho និងក្លឹប Dortmund បានបង្ហាញអំពីបំណងប្រាថ្នាទៅលើការផ្ទេរមួយនេះ ខណៈការពិភាក្សាកំពុងបានធ្វើឡើង។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United ត្រៀមរួចហើយក្នុងការទទួលយកនៅសំណើរខ្ចីជើងមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកមួយនៃកិច្ចព្រមព្រៀង គឺខាងក្លឹប Man Utd នឹងទទួលខុសត្រូវមួយផ្នែកនៃប្រាក់ឈ្នួលរបស់កីឡាករ Sancho ក្នុងកំឡុងពេលខ្ចីជើង ចំណែកខាងក្លឹប Dortmund នឹងទទួលខុសត្រូវលើតម្លៃផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង៕