បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk បានអោយដឹងថាក្លឹប Borussia Dortmund កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Jadon Sancho ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester United ហើយ។

ក្លឹប Dortmund និង Manchester United កំពុងធ្វើការពិភាក្សាគ្នាទៅលើរឿងមួយនេះ ខណៈកីឡាករ Sancho រំពឹងថានឹងអាចទៅចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបចាស់វិញនៅចុងសប្តាហ៍នេះ។ ក្លឹប Dortmund នឹងបង់ប្រាក់ថ្លៃខ្ចីជើងកីឡាករ ខណៈពេលដែលក្លឹបបិសាចក្រហមនិងទទួលខុសត្រូវមួយផ្នែកនៃប្រាក់ឈ្នួលរបស់កីឡាករដូចគ្នា៕