បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែការពារសញ្ជាតិអង់គ្លេស កីឡាករ Ben White ត្រៀមខ្លួនក្នុងការចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានរយៈពេលវែងជាមួយនឹងក្លឹប Arsenal ហើយ។

នៅពេលនេះកីឡាករកំពុងធ្វើការចរចាទៅលើលក្ខខណ្ឌមួយចំនួនអំពីកុងត្រាថ្មីជាមួយនឹងខាងក្លឹប ហើយរំពឹងថានឹងត្រូវចុះហត្ថលេខាទៅលើកុងត្រាថ្មីនេះនាពេលឆាប់ៗខាងមុខ៕