បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាមានក្លឹប៣នៅតំបន់អឺរ៉ុបដូចជា Borussia Dortmund, RB Leipzig និង Juventus ដែលចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Jadon Sancho របស់ក្លឹប Manchester United នៅខែមករានេះ។

កីឡាករ Sancho បានខកខានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហមចាប់តាំងពីគាត់បានបង្ហោះសារលើបណ្តាញសង្គមអំពីលោក Erik ten Hag កាលពីខែកញ្ញា ហើយក៏បានសម្លឹងរកមើលការចាកចេញពីក្លឹបអោយបានកាន់តែឆាប់ដែលអាចធ្វើទៅបាន៕