បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool World បានអោយដឹងថាក្លឹប Liverpool បានចាប់អារម្មណ៍ទៅលើខ្សែការពារ Leny Yoro របស់ក្លឹប Lille ហើយក្លឹបដែលមានមូលដ្ឋាននៅ Anfield នេះ បានត្រៀមក្នុងការពិនិត្យទៅលើឪកាសដែលអាចចុះហត្ថលេខាយករូបគាត់។

ខ្សែការពារកណ្តាលវ័យ ១៨ឆ្នាំ ដែលចេញមកពីក្រុមយុវជនរបស់ក្លឹប Lille និងបានបន្តបង្ហាញខ្លួននៅក្រុមឈុតធំនៅពេលដែលគាត់មានអាយុ ១៦ឆ្នាំ ហើយបានក្លាយជាកីឡាករក្មេងទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីកីឡាករ Eden Hazard៕