បរទេស៖ កីឡាករ Van de Beek បានទៅចូលរួមជាមួយនឹងក្លឹបនៅអាឡឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើងរហូតចុងរដូវកាល២០២៣-២០២៤។ ក្លឹប Eintracht ត្រូវបានរាយការណ៍អំពីជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់រដូវក្តៅ សម្រាប់តម្លៃ ១៤លានអឺរ៉ូ បូករួមនឹងតម្លៃបន្ថែម ដែលមានន័យថាខ្សែជីវិតដល់ងងឹតរបស់ខ្សែបម្រើរូបនេះនៅក្លឹប United ត្រូវបានបញ្ចប់ហើយ។
JAAAAAAA, er hat noch etwas zu sagen:
Welcom, @Donny_beek6 🔥👋🤠#SGE | #DonnyIstDa pic.twitter.com/PxyySHnZUQ
— Eintracht Frankfurt (@Eintracht) January 1, 2024
លោក Markus Krosche នាយកផ្នែកីឡារបស់ក្លឹប Eintracht បានបញ្ជាក់អំពីការមកដល់របស់កីឡាករ Van de Beek កាលពីព្រឹកថ្ងៃចន្ទ ដោយបាននិយាយលើវ៉េបសាយផ្លូវការរបស់ក្លឹបថា “Donny van de Beek គឺសាកសមទៅនឹងទម្រង់លេងរបស់យើង ហើយនេះគឺជាផ្នែកមួយដល់សំខាន់របស់ក្រុមយើង។ គាត់បាននាំមកនៅបទពិសោធន៍ពីក្លឹបនៅក្រៅប្រទេស សម្រាប់ជាអត្ថប្រយោជន៍ដល់កីឡាករវ័យក្មេងរបស់យើង។ Donny អាចជាការគំរាមកំហែងសម្រាប់ការស៊ុតបញ្ចូលទី ដូច្នេះត្រូវតែដាក់គាត់អោយត្រូវចំតំណែងដែលត្រឹមត្រូវ”។

កីឡាករ Van de Beek បានមកចូលរួមជាមួយនឹងក្លឹប United ពីក្លឹប Ajax កាលពីខែកញ្ញា ឆ្នាំ២០២០ ជាមួយនឹងតម្លៃ ៤០លានផោន ក្នុងនាមជាខ្សែបម្រើវ័យក្មេងដ៏កំពូលម្នាក់នៅក្នុងតំបន់អឺរ៉ុប។ កីឡាករសញ្ជាតិហូឡង់រូបនេះ ហាក់មិនអាចស្វែងរកនៅកន្លែងដល់ល្អមួយនៅ Old Trafford ដោយស៊ុតបញ្ចូលទីបានតែ ២គ្រាប់ប៉ុណ្នោះក្នុងការបង្ហាញខ្លួន ៦២ដងនៅគ្រប់ព្រឹត្តិការណ៍ ហើយគាត់ក៏មិនទាន់អាចបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Erik ten Hag នារដូវកាល ២០២៣-២៤នេះផងដែរ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Van de Beek សង្ឃឹមថាការផ្ទេរមកកាន់ទឹកដីអាឡឺម៉ង់អាចជាការចាប់ផ្តើមថ្មីរបស់គាត់ បន្ទាប់ពីគាត់បានបរាជ័យម្តងរូចមកពេលដែលខ្ចីជើងទៅលេងនៅក្លឹបEverton កាលពីឆ្នាំ ២០២២។ កីឡាករវ័យ ២៦ឆ្នាំ បានទៅចូលរួមជាមួយនឹងក្លឹប Eintracht ដែលកំពុងស្ថិតនៅលេខរៀងទី៦ នៃតារា Bundeliga ដែលមាន ៩ពិន្ទុនៅពីក្រោយក្រុមកំពូលតារាងទាំង ៤៕