បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fussball Transfers បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការចាប៉អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប West Ham គឺកីឡាករ Thilo Kehrer សម្រាប់ទីផ្សារដោះដូរនាខែមករា។

ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះមិនបានបង្ហាញខ្លួនច្រើននោះទេអោយក្លឹបញញួរធំ ហើយគាត់អាចនឹងចាកចេញពីក្លឹបផងដែរ។ លោក Thomas Tuchel អ្នកចាត់ការក្លឹប Bayern Munich បានធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹងកីឡាករ ហើយសង្ឃឹមថាកីឡាករនឹងយល់ព្រមមកចូលរួមជាមួយនឹងក្លឹបម្ចាស់ជើងឯក Bundesliga មួយនេះ៕