ខ្សែប្រយុទ្ធ Duncan McGuire ក្លាយជាសមាជិកថ្មីរបស់ក្លឹប Blackburn

0

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លឹប Orland City កីឡាករ Duncan McGuire បានក្លាយជាសមាជិកថ្មីរបស់ក្លឹប Blackburn។ កីឡាករវ័យ ២២ឆ្នាំរូបនេះកំពុងនៅជាក្លឹប Orland ដែលបានបោះជំរុំហ្វឹកហាត់នៅ Cancun ប្រទេសម៉ិចស៊ិចកូ។

 

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Duncan McGuire នឹងធ្វើដំណើរមកកាន់អង់គ្លេស ដើម្បីអាចអោយការផ្ទេរមួយនេះបញ្ចប់ដោយជោគជ័យ។ កីឡាករ McGuire ដែលបានស៊ុតបញ្ចូលទី ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩ប្រកួតកាលពីរដូវកាលមុន៕