បរទេស៖ ក្លឹប United បានមានព័ត៌មានលេចលឺអំពីការចង់បានខ្សែបម្រើវ័យ ១៩ឆ្នាំ កីឡាករ Joao Neves ដែលមានតម្លៃផ្តាច់កុងត្រាដល់ទៅ ១០០លានអឺរ៉ូ។ ដោយឡែកក្លឹប Real Madrid ក៏បានសម្លឹងឃើញខ្សែការពារ Antonio Silva ផងដែរ ប៉ុន្តែអ្នកចាត់ការក្លឹប Benfica លោក Roger Schmidt បានចេញមកបញ្ជាក់ថាមិនមានកីឡាកររូបណាត្រូវចាកចេញពីក្លឹបនៅក្នុងទីផ្សាដោះដូរនាខែមករានោះទេ។
.png?auto=webp&format=pjpg&width=3840&quality=60)
លោក Roger Schmidt បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បត្តិ៍ថា៖ “ពួកយើងកំពុងស្ថិតនៅក្នុងពាក់កណ្តាលផ្លូវនៃរដូវកាល ហើយពួកយើងមានគោលដៅដ៏ធំមួយ។ ពួកយើងនឹងមិនអនុញ្ញាតអោយកីឡាករណាម្នាក់ចាកចេញនោះទេ។ ពួកយើងត្រូវការពួកគេ ហើយក៏គ្មាននរណាម្នាក់ចង់ចាកចេញដូចគ្នា។ ដូច្នេះគឺមិនមានសំនួរអ្វីនោះទេ”។

វាត្រូវបានគេមើលឃើញថាកីឡាករ Neves និង Silva នឹងបន្តស្នាក់នៅទីក្រុង Lisbon ដើម្បីជួយក្លឹប Benfica អោយលើកពានក្នុងលីគ និងប្រជែងសម្រាប់ Europa League៕