បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Newcastle United នឹងធ្វើរឿងគ្រប់យ៉ាង ដើម្បីតែអាចចុះហត្ថលេខាយកកីឡាករ Kalvin Phillips របស់ក្លឹប Manchester City អោយបាននៅខែមករាខាងមុខ។

ប្រភពដដែរបានអោយដឹងថា ទោះបីជាក្លឹបសារិកាព្រៃមិនទាន់ធ្វើការពិភាក្សាជាមួយនឹងក្លឹប Manchester City ប៉ុន្តែពួកគេបានដាក់គោលដៅខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះជាកីឡាករអទិភាពសម្រាប់ខែមករា៕