បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹប Chelsea នឹងយល់ព្រមអោយកីឡាករ Reece James ចាកចេញទៅកាន់ក្លឹប Real Madrid ប្រសិនជាខាង Real យល់ព្រមធ្វើការផ្លាសប្តូរជាមួយនឹងកីឡាករ Federico Valverde។

កីឡាករ James មានកុងត្រាជាមួយនឹងក្លឹបតោខៀវដល់ឆ្នាំ២០២៨ ហើយក្លឹបនឹងយល់ព្រមអោយគាត់ចាកចេញប្រសិនជាក្លឹបយក្សនៅអេស្ប៉ាញផ្តល់អោយនៅកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយជាការដោះដូរ ឫក៏ចំណាយប្រាក់ច្រើនជាង ៥០លានអឺរ៉ូ៕