បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍អំពីការចង់បានខ្សែការពារឆ្វេងរបស់ក្លឹប Fulham គឺកីឡាករ Antonee Robinson នៅខែមករានេះ។

ក្លឹបហង្សក្រហមកំពុងជូបបញ្ហានៅតំន់ការពារឆ្វេង ក្រោយកីឡាករ Kostas Tsimikas និង Andy Robertson ជួបបញ្ហារបួស។ ខាងក្លឹបហង្សក្រហមបានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Fulham ទៅលើឪកាសដែលអាចផ្ទេរយកបានខ្សែការពារនេះរូបនេះសម្រាប់ទីផ្សារដោះដូរនាពេលខែមុខ៕