ក្លឹ​ប Man City ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​កីឡាករ​វ័យក្មេង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន

0

ក្លឹ​ប Manchester City ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​វ័យក្មេង Claudio Echeverri ពី River Plate នេះ​បើ​យោង​តាម 90 Min​។

កីឡាករ​វ័យ 17 ឆ្នាំ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​កំពូល​មួយ​ចំនួន​របស់​អឺរ៉ុប ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្រុម River Plate ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2023 ដោយ​បាន​បង្ហាញខ្លួន​ចំនួន 6 ដង​ក្នុង​ការ​ប្រកួត​ទាំងអស់ ខណៈ​ដែល​ក្លឹ​ប​យក្ស​អា​ហ្ស​ង់​ទី​ន​បាន​ឈ្នះ​ទាំង​ពានរង្វាន់ Argentine Primera Division និង Trofeo de Campeones​។

ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត U-17 FIFA World Cup ថ្មី​ៗ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន Hat-trick ក្នុង​ជ័យជម្នះ​លើ​គូប្រជែង​ប្រេ​ស៊ី​ល​ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ​។

សារព័ត៌មាន 90min បាន​រាយការណ៍​នៅ​ដើមខែ​ធ្នូ​ថា​ទាំង Man City និង Chelsea បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះហត្ថលេខា​លើ Echeverri ហើយ​កីឡាករ​រូប​នេះ បច្ចុប្បន្ន​ជិត​ឈាន​ដល់​ការ​បញ្ចប់​កិច្ចព្រមព្រៀង​មួយ បន្ទាប់​ពី​ការ​ពិភាក្សា​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​៕