បរទេស៖ ខ្សែបម្រើដែលមានវ័យ ១៨ឆ្នាំហើយបាជួយអោយក្លឹប Royal Antwerp លោះងមកលេងនៅ Pro League ជាលើកដំបូងក្នុងរយៈ ៦៦ឆ្នាំ។
ក្លឹប Spurs, Arsenal និង Chelsea បានបញ្ចូលក្រុមការងារទៅតាមឃ្លាំមើលការលេងរបស់កីឡាករ Vermeeren នៅរដូវកាលនេះ។ គាត់ក៏បានទាក់ទាញនៅក្លឹបផ្សេងទៀតដូចជា Bayern Munich, Borussia Dortmund និង Barcelona ផងដែរ។
កីឡាករ Vermeeren បានបង្ហាញខ្លួន ៦៤អោយក្លឹប Royal Antwerp។ គាត់ក៏បានបង្ហាញខ្លួននៅគ្របការប្រកួតក្នុងព្រឹត្តិការណ៍ Champions League ផងដែរនៅរដូវកាលនេះ ជាពិសេសនៅពេលដែលក្លឹបឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ទៅលើក្លឹប Barcelona។
ខាងក្លឹប Tottenham មានបំណង់ចង់ចំណាយប្រាក់ប្រមាណ ២៥លានផោនសម្រាប់ការផ្ទេរយកយុវជនសញ្ជាតិប៊ែលហ្សិក Arthur Vermeeren នេះក្នុងខែមករា៕