ក្លឹប ២នៅអង់គ្លេសកំពុងចង់បានកីឡាករ Estevao Willian

0

បរទេស៖ ក្លឹប Manchester United និង Chelsea ត្រូវបានរាយការណ៍ថានឹងចង់ចំណាយប្រាក់ ៥២លានផោន សម្រាប់យុវជនវ័យ ១៦ឆ្នាំ សញ្ជាតិប្រេស៊ីល។ កីឡាករ Estevao Willian របស់ក្លឹប Palmeiras បានកំពុងទាក់ទាញក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប។

Argentina v Brazil - Quarter Final: FIFA U-17 World Cup

កីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះបានលេងអោយក្រុមឈុតធំរបស់ក្លឹប Palmeiras ក្រោយធ្លាប់បានលេង ៥ប្រកួត នឹងស៊ុតបញ្ចូលទីបាន ៣គ្រាប់ អោយក្រុមយុវជនអាយុក្រោម ១៧ឆ្នាំមួយនេះ។ ក្នុងនោះក្លឹប ​Chelsea, United, PSG និង Barcelona បាននឹងកំពុងតាមមើលកីឡាករវ័យក្មេងរូបនេះ។

ទោះបីជាយ៉ាងណាបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona អាចនឹងពិបាកក្នុងការផ្ទេរយកកីឡាកររូបនេះ ដោយសារតែបញ្ហាហរិញ្ញវត្ថុ។ ប្រភពដដែរបានបន្ថែមទៀតថាក្លឹប Chelsea និង United កំពុងប្រជែងគ្នា ដោយក្លឹបដែលមានមូលដ្ឋាននៅអង់គ្លេសទាំង ២នេះ ពេញចិត្តក្នុងការចំណាយតម្លៃ ៥២លានផោន សម្រាប់ទីផ្សារដោះដូរនាខែមករា៕