បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alessandro Zanoli របស់ក្លឹប Napoli បានធ្វើការយល់ព្រមទៅចូលរួមជាមួយនឹងក្លឹប Genoa ក្នុងលក្ខខណ្ឌខ្ចីជើង។ ការពិភាក្សាស្ថិតនៅក្នុងតំណាក់កាលចុងក្រោយ។

កីឡាករ Zanoli បានយល់ព្រមថាក្លឹប Genoa ជាគោលដៅបន្ទាប់របស់គាត់ ហើយពេលនេះក្លឹបកំពុងពិភាក្សាទៅលើតម្លៃក្នុងការខ្ចីជើង។ កិច្ចពិភាក្សាមួយនេះអាចនឹងបានសម្រេចចិត្តនៅថ្ងៃស្អែកនេះ៕