បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានធ្វើការពិភាក្សាផ្ទៃក្នុងការអំពីការទិញកីឡាករ Savinho និងចង់នាំគាត់ត្រលប់មកកាន់ក្លឹបវិញនៅរដូវកាលក្រោយ។

មានក្លឹបនៅ Premier League និង Bundesliga ចង់បានកីឡាកររូបនេះក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Savinho នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Girona រហូតដល់ចុងរដូវកាលនេះ៕