Gerrard ចង់បានអតីតខ្សែប្រយុទ្ធ Liverpool រូបនេះមកកាន់ក្លឹប Al-Ettifaq

0

បរទេស៖ ទើបតែរកបាន ៣គ្រាប់ប៉ុណ្ណោះក្នុងកចំណោមការបង្ហាញខ្លួន ១៧ដងអោយក្លឹប Al-Ahli របស់កីឡាករវ័យ ៣២ឆ្នាំ។ អតីតតារាឆ្នើមរបស់ក្លឹប Liverpool រូបនេះបានបាត់បង់នៅតំណែងនៅក្នុងក្រុម All-Star ដែលដឹកនាំដោយលោក Matthias Jaissle ហើយនឹងខកខានបង្ហាញខ្លួនតាំងពីខែតុលាមក។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាលោក Steven Gerrard សម្លឹងរកមើលការនាំយក Firmino ជាមួយនឹងអតីតកីឡាករ Liverpool ផ្សេងទៀតគឺ Jordan Henderson និង Gini Wijnaldum មកកាន់ Al-Ettifaq។

 Steven-Gerrard

Gerrard ធ្លាប់បាននិយាយអំពីការចាប់អារម្មណ័៍ទៅលើកីឡាករ Firmino ថា៖ “ខ្ញុំស្គាល់គាត់ច្បាស់ណាស់ ខ្ញុំជាអ្នកគាំទ្រដ៏ធំម្នាក់របស់គាត់។ នៅពេលនេះ គាត់ជាកីឡាកររបស់ Al-Ahli។ ដូច្នេះវាជាការពិបាកណាស់សម្រាប់ខ្ញុំក្នុងការបញ្ចេញមតិអំពីស្ថានភាពរបស់គាត់។ ប៉ុន្តែខ្ញុំចូលចិត្ត Firmino តាំងពីថ្ងៃដំបូងដែលខ្ញុំបានឃើញគាត់ ហើយខ្ញុំជាអ្នកគាំទ្រគាត់”៕

ក្លឹប Al-Ahli មានកីឡាករឆ្នើមជាច្រើននៅក្នុងក្លឹបរបស់ពួកគេ ដូចជាអតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Manchester City កីឡាករ Riyad Mahrez, Allan Saint-Maximin, Edouard Mendy, Franck Kessie, Gabri Veiga, Merih Demiral និង Roger Ibanez។ លីគអារ៉ាប៊ីសាអូឌីតអនុញ្ញាតអោយក្លឹបមួយមានតែកីឡាករបរទេស ៦នាក់ប៉ុណ្ណោះ ដូច្នេះការលក់កីឡាករប្រេស៊ីលនឹងអាចផ្តល់នៅចន្លោះសម្រាប់ពួកគេទិញយកកីឡាករបរទេសផ្សេងទៀតបាន។

Roberto Firmino Ahli 2023-2024

ក្លឹប Al-Ahli នឹងធ្វើការប្រកួតជាមួយនឹងក្លឹប​Al-Khaleej នៅថ្ងៃសុក្រទី២៩ ខែធ្នូ។ ការប្រកួតនេះអាចជាការប្រកួតចុងក្រោយរបស់ Firmino សម្រាប់ក្លឹប ដោយសារតែលីគនឹងធ្វើការសម្រាប់នៅរដូវរងា ហើយនឹងត្រលប់មកវិញនៅពាក់កណ្តាលខែកុម្ភៈ៕