បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pochettino បញ្ជាក់អំពីស្ថានភាពរបស់កីឡាករ Enzo ថា៖

“Enzo នឹងមិនអាចបង្ហាញខ្លួននៅក្នុងការប្រកួតរវាង Chelsea និង Wolves នោះទេ។ វាជាជំងឺ Hernia ហើយគាត់ក៏មានអារម្មណ៍អត់ល្អ។ គ្រូពេទ្យកំពុងព្យាបាលគាត់។ ខ្ញុំគិតថា គាត់នឹងបានឆាប់តាមដែលអាចធ្វើទៅបានជាមួយក្រុមម្ដងទៀត”៕