បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅធ្វើការតាមមើលអតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Madrid គឺកីឡាករ Takefusa Kubo ដែលកំពុងលេងនៅក្លឹប Real Sociedad ដោយអាចជាជម្រើសក្នុងការយកមកជំនួសកន្លែងរបស់ Antony។

ក្លឹប Real Sociedad ត្រូវការថវិកាប្រមាណ ៤៣លានផោន សម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ ដែលទើបនឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះផងដែរ៕