លោក Mikel Arteta ជំរុញ​ឱ្យ Arsenal ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Bournemouth ជំនួស Ivan Toney

0

លោក Mikel Arteta ជំរុញ​ឱ្យ Arsenal ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Dominic Solanke របស់ Bournemouth ប្រសិនបើ​ពួក​គេ​មិន​អាច​ទិញ Ivan Toney នេះ​បើ​យោង​តាម​របាយការណ៍​ពី Metro​។

ក្លឹ​ប Arsenal កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា​លើ Toney ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ប៉ុន្តែ​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ការ​ប្រកួតប្រជែង​ពី Chelsea និង Tottenham សម្រាប់​ខ្សែប្រយុទ្ធ Brentford​។ ក្លឹ​ប Brentford បាន​កំណត់​តម្លៃ​ចំនួន 80 លាន​ផោន​សម្រាប់​កីឡាករ​វ័យ 27 ឆ្នាំ​ដែល​បាន​ស៊ុត​បញ្ចូល​ទី 19 គ្រាប់​នៅ Premier League កាលពី​រដូវ​កាល​មុន​។

ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន Daily Star បានអោយ​ដឹង​ថា​លោក Arteta កំពុង​ពិចារណា​ជម្រើស​ជំនួស Toney គឺ​ខ្សែប្រយុទ្ធ Bournemouth កីឡាករ Solanke៕