លោក Mikel Arteta លាតត្រដាង​អាថ៌​កំបាំង​នៅ​ពីក្រោយ​ការ​ឡើង​ជើង​របស់ Kai Havertz

0

គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​ទទូច​ថា​ការ​បង្កើន​ទំនុកចិត្ត​របស់ Kai Havertz គឺជា​គន្លឹះ​នៃ​ទម្រង់​លេង​ដែល​ធ្វើ​អោយ​គាត់​ប្រសើរ​ឡើង​សម្រាប់​ក្រុម Arsenal ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដ៏​លំបាក​ក្នុង​ជីវិត​នៅ Arsenal ពេល​នេះ Havertz ហាក់ដូចជា​បាន​ប្រែ​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់​នៅ​ក្នុង​ខែ​នេះ​។ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​ទម្រង់​លេង​របស់ Havertz បន្ទាប់​ពី​កីឡាករ​អា​ឡឺ​ម៉​ង់​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ទៀត ក្នុង​ជ័យជម្នះ​ដ៏​សំខាន់​លើ​ក្រុម Brighton កាលពី​ថ្ងៃអាទិត្យ អ្នកចាត់ការ​លោក Arteta បាន​ទទូច​ថា ទំនុកចិត្ត​គឺជា​គន្លឹះ​ដែល​នាំ​អោយ​កីឡាករ​ចំណូល​ថ្មី​ឡើង​ជើង​។

Arteta បាន​និយាយ​ថា​៖ «​នៅ​ពេល​មក​ដល់​ដំបូង គាត់​ហាក់​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ប៉ុន្តែ​ពេល​នេះ​យើង​ឃើញ​ថា គាត់​មាន​ទំនុកចិត្ត​ជាង​មុន​នៅ​លើ​ទីលាន​។ ការ​ពិត​គាត់​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី​មួយ​របស់​គាត់ បាន​ជួយ​អោយ​គាត់​រកបាន​គ្រាប់​ទី​ពីរ ហើយ​វា​តែងតែ​ធ្វើ​អោយ​គាត់​កាន់តែ​មាន​ទំនុកចិត្ត​។ ប៉ុន្តែ​ជា​រួម ការ​បង្ហាញ​សមត្ថភាព​របស់​គាត់ គាត់​មាន​ភាព​វៃឆ្លាត ជា​ពិសេស​របៀប​ដែល​គាត់​ការពារ និង​បញ្ចប់​ទី គាត់​ពិតជា​ល្អ​ណាស់​»៕