ក្លឹប Paris Saint-German បានចាប់អារម្មណ៍ក្នុងការចូលរួមចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Casemiro។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានតស៊ូទាំងទម្រង់លេង និងកាយសម្បទាដ៏លំបាកក្នុងរដូវកាលនេះ ហើយបានអវត្តមានសម្រាប់ក្រុម Man Utd តាំងពីដើមខែវិច្ឆិកាមកម្ល៉េះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានបញ្ហាកជើងពេលបំពេញកាតព្វកិច្ចអន្តរជាតិក្នុងខែតុលា ហើយបន្ទាប់មកបានរងរបួសសរសៃពួរពេលត្រលប់មកប្រកួតទល់នឹង Newcastle ដោយកីឡាករជើងចាស់ រំពឹងថានឹងត្រូវអវត្តមានរហូតដល់ឈានចូលឆ្នាំក្រោយ។
ខ្សែបម្រើដែលមានបទពិសោធន៍ ទំនងជាទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែក្លឹបយក្ស Ligue 1 PSG ត្រូវបានគេនិយាយថា ចាប់អារម្មណ៍លើហត្ថលេខារបស់កីឡាករវ័យ 31 ឆ្នាំរូបនេះ នេះបើយោងតាមរបាយការណ៍របស់ The Sun៕