បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Christopher Nkunku នឹងអាចបង្ហាញខ្លួនអោយក្រុម Chelsea នៅក្នុងជំនួបជាមួយនឹងក្លឹប Sheffield United ហើយ។ ដោយលោក Pochettino បានបញ្ជាក់ថា “គាត់អាចត្រលប់មកវិញបានហើយ។ វាពិតជាដំណឹងល្អមែន”។
លោក Pochettino បន្ថែមទៀតថា៖ “ពួកយើងត្រូវតែទាមទាររក្សានៅភាពស្ងប់ស្ងាត់។ វានឹងដាក់សម្ពាធទាំងអស់ទៅលើគាត់។ គាត់ត្រូវតែទទួលយក និងស្គាល់អំពី Premier League”៕