ប្រធានក្លឹបបាល់ទាត់ រត់ចូលទៅវាយអាជ្ញាកណ្តាល ដោយសារតែរឿងនេះ

0

បរទេស៖ លោក Faruk Koca ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) ពិន័យជាអចិន្ត្រៃយ៍ ចំពោះការវាយដំលើអាជ្ញាកណ្តាល UEFA ។ ក្នុងអំឡុងពេលនៃការប្រកួត លោកអាជ្ញារកណ្តាល Meler បានបណ្តេញកីឡាករចេញពីក្រុមមួយខាងម្នាក់ ដែលនាំឱ្យក្រុម ក្រុម Rizespor ស្មើ ១-១ នៅនាទីរបួស។ លោក Koca បានរត់ចូលទៅក្នុងទីលានជាបន្ទាប់ពីការប្រកួតបញ្ចប់ និងបាន ដាល់អាជ្ញាកណ្តាល និងប្រើអំពើហិង្សាផ្សេងទៀត ខណៈដែលអ្នកផ្សេងទៀតបានទាត់លោក Meler ពេលដែលគាត់កំពុងដួលនៅលើដី។

Umut Meler

សហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) បានប្រកាសពីការពិន័យបន្ថែមទៀតទៅលើក្លឹប Ankaragucu ដោយត្រូវបង់ប្រាក់ពិន័យ ៦៣០០០អឺរ៉ូ និងត្រូវប្រកួតបិទទ្វាចំនួន ៥ប្រកួត។ ការប្រកួតទាំងអស់នៅក្នុងលីគទួរគី ត្រូវបានផ្អាកបន្ទាប់ពីមានអំពើហឹង្សាមួយនេះ ហើយនឹងគ្រោងធ្វើការប្រកួតឡើងវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

លោក Koca ដែលត្រូវបានចាប់ខ្លួន បានប្រកាសលាលែងពីតំណែងជាប្រធានក្លឹប Ankaragucu ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសលោក Yilmaz Tunc បាននិយាយកាលពីថ្ងៃអង្គារថា Koca ត្រូវបានចាប់ខ្លួនពីបទ “ធ្វើឱ្យរបួស និងគំរាមកំហែងដល់មន្ត្រីសាធារណៈ” ។

 

លោក Meler ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​គាត់​បាន​ធានា​ថា “មិន​មាន​បញ្ហា​អ្វី​ជាមួយ​សុខភាព​របស់​ខ្លួន​ទេ”។ លោក Mehmet Buykeksi ប្រធាន TFF បានប្តេជ្ញាថាលោក Meler នឹងត្រលប់មកធ្វើជាអាជ្ញាកណ្តាលវិញក្នុងពេលឆាប់ៗនេះ ដែលវាផ្ទុយពីការរំពឹងទុកដែលថាមន្ត្រីរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលាឈប់ពីអាជីពរបស់គាត់។គាត់បានដឹកនាំការប្រកួត Champions League រវាងក្រុម Lazio និង Celtic នៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយត្រូវបានគេរំពឹងថានឹងដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបនៅប្រទេសអាឡឺម៉ង់នៅឆ្នាំ២០២៤ ទៀតផង។