បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfer បានអោយដឹងថាក្លឹប Barcelona អាចនឹងធ្វើការលក់កីឡាករ Robert Lewandowski ដើម្បីអាចប្រមូលបានប្រាក់ យកមកទិញកីឡាករ Bruno Guimaraes នៅរដូវក្តៅខាងមុខ។ នេះបើយោងតាមប្រភពដដែរបានអោយដឹងថាខ្សែបម្រើក្លឹប Newcastle មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយក្រុមរបស់ខ្លួនបានធ្លាក់ចេញពីការជម្រុះ Champions League បន្ទាប់ពីខ្លួនទើបតែទើបតែចុះកុងត្រាថ្មិជាមួយនឹងក្លឹបរហូតដល់ទៅ ៥ឆ្នាំបន្ថែមទៀត។ ដូចដែលបញ្ជាក់កន្លងមកថា ប្រសិនជាមានក្លឹបណាមួយរួមទាំងក្លឹបនៅ Premier League ដែលហ៊ានចំណាយ ១០០លានផោនសម្រាប់តម្លៃផ្តាច់កុងត្រា គឺអាចផ្ទេរយកគាត់បានហើយ។
ក្លឹប Barcelona ជឿជាក់ថាការលក់ខ្សែប្រយុទ្ធ Bayern Munich រូបនេះ នឹងអាចជួយបង្កើននៅថវិកាសម្រាប់ក្លឹបក្នុងការទិញយកកីឡាករថ្មី។ កីឡាករ Lewandowski គឺជាសមាជិកក្រុមម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេ។ ក្លឹបនៅ Saudi Pro League មានការចាប់អារម្មណ៍ទៅលើកីឡាករជើងចាស់រូបនេះ ហើយកិច្ចសន្យាមួយអាចនឹងត្រូវកើតមានឡើងនៅក្នុងរដូវក្តៅខាងមុខ៕