Erik ten Hag រកផ្លូវក្រោយរួចហើយ ប្រសិនជារឿងនេះកើតឡើងមែន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយពីប្រភពក្រៅផ្លូវការណ៍បានអោយដឹងថា លោក Erik ten Hag អាចនឹងមានជម្រើសការងារថ្មីរួចទៅហើយ ប្រសិនជាគាត់នឹងត្រូវក្លឹប Manchester United បណ្តេញចេញនៅសប្តាហ៍បន្ទាប់មែននោះ។ បុរសសញ្ជាតិហូឡង់កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ទាប់ពីការធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារកន្លងទៅ ហើយបានក្លាយជាមហន្តរាយយ៉ាងធំបំផុតនៅក្នុងរដូវកាលទីពីរនេះក្នុងនាមជាអ្នកគ្រប់គ្រង។

ក្លឹប United បានប្រកួតចាញ់ក្លឹប Bayern Munich នៅក្នុងលទ្ធផល ១ទល់នឹង០ ក្នុងទឹកដី Old Trafford បានធ្វើអោយក្លឹប Man Utd នៅបាត់តារាង ក្រោមក្លឹប FC Copenhagen និង Galatasaray ទៀត។

លោក Ten Hag អាចរកបានត្រឹមតែ ៤ពិន្ទុ សម្រាប់ការប្រកួត ៦ដងនៅក្របខណ្ឌ Champion League ដោយឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ ក្រោយ Onana បានជួយសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រនៅម៉ោងបន្ថែមក្នុងការប្រកួតជាមួយនឹង Copenhagen។

ប៉ុន្តែអ្នកចាំទីវ័យ ២៧ឆ្នាំរូបនេះ ក៏បានបង្កនៅកំហុសជាច្រើនដែលធ្វើអោយក្លឹប United ត្រូវបានធ្លាក់ចេញយ៉ាងរហ័ស។

ក្នុងនោះ United បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដោយចាញ់ក្រុម Newcastle United ក្នុងលទ្ធផល ៣ទល់នឹង០ និងស្ថិតនៅលំដាប់ទី៦ក្នុងក្របខណ្ឌ Premier League តាមពីក្រោយក្រុមលំដាប់ទីមួយ Liverpool ដល់ទៅ ៩ពិន្ទុ៕