បរទេស៖ នេះបើយោងតាមការចេញផ្សាររបស់សារព័ត៌មានមួយចំនួនបានអោយដឹងថាកីឡាករ Raphael Varane អាចនឹងចាប់ផ្តើមធ្វើការពិភាក្សាទៅលើការផ្ទេរជាមួយនឹងក្លឹបផ្សេងនៅខែមករា ដោយសារតែកុងត្រារបស់គាត់ជាមួយនឹងក្លឹប Manchester United នឹងផុតនៅចុងរដូវកាលនេះ។

កីឡាករសញ្ជាតិបារាំងរូបនេះបានធ្លាក់ប្រជាប្រិយក្រោយធ្វើការផ្ទេរមកកាន់ទឹកដី Old Trafford ពីក្លឹប Real Madrid នៅឆ្នាំ២០២១ ហើយក៏មិនស្ថិតនៅក្នុងជម្រើសរបស់លោក Erik ten Hag នារដូវកាលនេះផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹបបានបញ្ជាក់ថាកុងត្រារបស់ Varane មានរយៈពេល ៤ឆ្នាំ ប៉ុន្តែជាក់ស្តែងកុងត្រារបស់គាត់គឺមានរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ ជាមួយនឹងជម្រើសនៃការបន្ត ១២ខែទៀត។

ខាងក្លឹប United ហាក់មិនចង់បន្តនៅជម្រើសក្នុងការបន្ថែមកុងត្រា ១២ខែនោះទេ ដោយអាចអនុញ្ញាតអោយ Varane ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ។
គួរបញ្ជាក់ថា កីឡាករដែលនៅសល់កុងត្រាតែ ៦ខែ គឺអាចមានសិទ្ធិក្នុងការពិភាក្សាទៅលើកុងត្រាជាមួយនឹងក្លឹបផ្សេងនៅក្រៅលីគរបស់ខ្លួនបាន៕