បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប PSG បានធ្វើការពិចារណាក្នុងការផ្ទេរយកអ្នកចាំទី Wojciech Szczesny របស់ក្លឹប Juventus នៅខែមករា។

ការចាប់អារម្មណ៍នេះ គឺក្នុងគោលបំណងយក Wojciech Szczesny មកធ្វើការប្រកួតប្រជែងជាមួយនឹងអ្នកចាំទី Gianluigi Donnarumma។ ទោះបីជាយ៉ាងណា គេជឿជាក់ថាកីឡាករសញ្ជាតិប៉ូឡូញរូបនេះមិនទាន់ចង់ចាកចេញពីក្លឹប Juventus នោះទេ៕