ការប្តូរ Reece James ចេញក្នុងការប្រកួតជាមួយ Everton ក៏ដោយសារបញ្ហាមួយនេះ

0

បរទេស៖ តារាឆ្នើមសញ្ជាតិអង់គ្លេសទើបតែបង្ហាញខ្លួនបាន ៨ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលនេះ នៅក្នុងក្របខណ្ឌ English Premier។

កីឡាករ James វ័យ២៤ឆ្នាំ ដលបានជួបបញ្ហារបួសរហែកសរសៃពួរ នៅក្នុងការប្រកួតរវាងក្លឹប Chelsea និង Liverpool កាលពីខែសីហា។

Reece James suffered a hamstring injury against Everton

គាត់បានខកខាន ៧ប្រកួតនៅ Premier League មុននឹងអាចត្រលប់មកជួយក្រុមវិញបានការពីខែតុលា នឹងបានត្រលប់មកកាន់ជម្រើសដំបូងខាងពីប៉ុន្មានសប្តាហ៍មុន។

ប៉ុន្តែតាមរយៈការស្កែនបានអោយដឹងថាខ្សែការពារស្តាំរូបនេះបានជួបនឹងបញ្ហារបួសសរសៃពួរជាថ្មីម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាវាបានក្លាយជាបញ្ហាសម្រាប់ក្លឹប Chelsea ដែលត្រូវបាត់បង់នៅប្រធានក្រុមជាថ្មីសម្រាប់រយៈពេល ៤ខែទៀត។

Reece James forced off in front of England boss Southgate as injury hell continues and fans say 'I feel so bad for him' | The Sun

ក្លឹប Chelsea បានចេញនៅបញ្ជាក់អំពីស្ថានភាពរបស់កីឡាករ James ថា៖ “ប្រធានក្រុម Reece James បានឆ្លងកាត់ការវាយតម្លៃផ្នែកវេជ្ជសាស្ត្របន្ទាប់ពីការបរាជ័យ 2-0 កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Everton។ ខ្សែការពារត្រូវបានដកចេញកំឡុងតង់ទីមួយនៅ Goodison Park ហើយលទ្ធផលស្កេនបានបញ្ជាក់ពីរបួសសរសៃពួរ។ ឥឡូវនេះ Reece នឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទារបស់គាត់នៅ Cobham”។

របួសនេះបានធ្វើអោយ James បង្ហាញខ្លួនបានតែ ១៦ដងប៉ុណ្ណោះនៅ Premier League កាលពីរដូវកាលមុន ហើយគាត់បានខកខានរហូតដល់ទៅ ៣៥ប្រកួតចាប់តាំងពីរដូវកាល ២០២១មក ពីព្រោះតែបញ្ហារបួសសរសៃពួរ៕