អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag បាននិយាយថា ការចូលរួមជាមួយក្រុមដំបូងរបស់ Jadon Sancho គឺជាទំនួលខុសត្រូវរបស់គាត់។
លោក Ten Hag ត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើ Sancho ពិតជាចាកចេញនៅក្នុងខែមករាមែន ឬអត់គាត់បាននិយាយថា៖ «តើនឹងមានអ្វីកើតឡើងនៅទីនោះ គាត់ដឹងពីអ្វីដែលគាត់ត្រូវធ្វើ ប្រសិនបើគាត់ចង់ត្រលប់មកវិញ វាអាស្រ័យលើគាត់។ នៅចំណុចនេះចង់បញ្ជាក់ថា គាត់ត្រូវបង្ហាញពីតម្លៃ អាកប្បកិរិយា និងផ្ដល់ជំនឿសម្រាប់ក្រុម ហើយកីឡាករគ្រប់រូបត្រូវតែមានស្តង់ដារជាក់លាក់»។
គួរបញ្ជាក់ផងដែរ Sancho បានស៊ុតបញ្ចូលទីបាន 24 គ្រាប់ក្នុងការបង្ហាញខ្លួន 92 លើកសម្រាប់ Man United ប៉ុន្តែបានខកខានការបង្ហាញខ្លួនចាប់តាំងពីការឈ្នះ 3-2 លើក្រុម Nottingham Forest កាលពីថ្ងៃទី 26 ខែសីហា៕