បរទេស៖ ក្លឹបយក្សនៅអាឡឺម៉ងបាននាំយក Harry Kane ពីក្លឹប Tottenham ក្នុងតម្លៃ ៨២លានផោនកាលពីរដូវក្តៅ ហើយបានធ្វើអោយប្រធានក្រុមជម្រើសជាតិអង់គ្លេសបានក្លាយជាកីឡាករដែលក្លឹប Bayern ទិញចូលថ្លៃជាងគេបង្អស់។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានត្រៀមក្នុងការនាំយកខ្សែការពារ Araujo របស់ Barca ដែលអាចនឹងបំបែកកំណត់ត្រារបស់ Kane។ នាយកផ្នែកកីឡាកររបស់ក្លឹប Bayern Munich លោក Christoph Freund បានបញ្ជាក់អំពីការចាប់ផ្តើមពិភាក្សាជាមួយនឹងខាងកីឡាករហើយ ប៉ុន្តែមិនមែនអាចមានន័យថាកីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងមកចូលរួមជាមួយក្លឹបនៅអាឡឺម៉ង់នោះទេ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Araujo មានតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ ដែលតម្លៃនេះ គឺគ្មានក្លឹបណានឹងចំណាយនោះទេ។ ក្លឹប Barca អាចនឹងលក់គាត់ក្នុងតម្លៃ ៨២លានផោន ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។

ទីផ្សារដោះដូរកីឡាករ ដែលអាចនឹងបើកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយក្លឹបទាំង២ នឹងសម្លឹងរកមើលនៅការចុះហត្ថលេខា ទៅលើកីឡាករដែលអាចយកបាន។ ការចរចាគ្នានឹងធ្វើឡើងបន្តទៀតជាមួយនឹងកីឡាករ មុននឹងត្រូវធ្វើការកំណត់នៅតម្លៃក្នុងការផ្ទេរ៕