បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថា Timo Werner បានធ្វើការពិភាក្សាជាមួយនឹងក្លឹប RB។ ហើយខាងក្លឹប RB បានប្រកាន់នៅជំហរក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយ Werner ទទួលបានភាពជោគជ័យនៅក្លឹប RB Leipzig។
ហើយប្រសិនជាក្នុងករណីដែលគាត់ចង់ធ្វើការចាកចេញ គាត់ក៏ត្រូវបានក្លឹបអនុញ្ញាតអោយចាកចេញផងដែរ។
មកដល់នឹងពេលនេះ Werner គ្មានផែនការក្នុងការចាកចេញពីក្លឹប RB នៅរដូវរងានោះទេ ទោះបីជាមានក្លឹបមួយចំនួននៅអង់គ្លេសចង់បានគាត់ក៏ដោយ៕
🔴⚪️ News Timo #Werner: His conversation with the bosses was open and appreciative. A clear signal from RB: They want to do everything to ensure that Werner succeeds in Leipzig!
➡️ But: If Werner wants to leave, he will be granted the release – as always reported ✔️
So far,… pic.twitter.com/GN6NWoNSDI
— Florian Plettenberg (@Plettigoal) December 11, 2023