Martial អាចនឹងត្រូវអនុញ្ញាតអោយចាកចេញដោយគ្មានតម្លៃខ្លួន

0

បរទេស៖ ក្លឹប Manchester United មិនមានបំណងក្នុងការជ្រើសរើសយកជម្រើសក្នុងការបន្តកុងត្រាអោយកីឡាករ Anthony Martial ដែលនឹងផុតនៅចុងរដូវកាលនេះនោះទេ។

កីឡាករ Martial បានចុះហត្ថលេខារយៈពេល ៥ឆ្នាំ កាលពីឆ្នាំ២០១៩ ដែលនៅក្នុងក៏មានជម្រើសក្នុងការបន្តកុងត្រារយៈពេល ១២ខែទៀត រហូតដល់ខែមិថុនា ឆ្នាំ២០២៥ផងដែរ។

Manchester United not intending to activate Anthony Martial contract option

ប៉ុន្តែនៅពេលនេះក្លឹប Man Ute នឹងអនុញ្ញាតអោយកីឡាករវ័យ ២៨ឆ្នាំរូបនេះចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ ប្រសិនជាមិនមានសំណើរសាកសមណាមួយនៅខែមករានោះទេ។

ប្រសិនជាក្លឹប United មិនជ្រើសនៅជម្រើសបន្តកុងត្រា ១២ខែរបស់ Martial ទេនោះ គឺមានន័យថាទីផ្សារដោះដូរដែលនឹងមកដល់នាខែក្រោយ ជាជម្រើសចុងក្រោយដែលក្លឹបអាចនឹងទទួលបានប្រាក់ពីការលក់កីឡាករូបនេះ ខណៈពេលដែលកីឡាករក៏អាចចាប់ផ្តើមធ្វើការពិភាក្សាជាមួយនឹងនឹងក្លឹបនៅក្រៅលីគដូចគ្នា។

ការដែលអាចលក់កីឡាករបាន គឺចំនួនកន្លែងទំនេរ ក៏ដូចជាចន្លោះនៃការចំណាយប្រាក់ឈ្នួល ដែលបានផ្តល់ឪកាសអោយក្លឹបពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។

គួរបញ្ជាក់ថា Martial បានក្លាយជាកីឡាករដែលមានតម្លៃខ្ពស់ជាងគេនៅឆ្នាំ២០១៥ នៅពេលដែលគាត់ផ្ទេរមកកាន់ Old Trafford ពីក្លឹប Monaco នៅបារាំងក្នុងទំហំទឹកប្រាក់ ៣៦លានផោន ទៅ៥៨លានផោន៕