បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាអ្នកចាំទីរបស់ក្លឹប Monza គឺកីឡាករ Michele Di Gregorio បានទទួលការចាប់អារម្មណ៍ជាច្រើនអំពីសំណាក់ក្លឹបនៅ Premier League។

កីឡាករវ័យ ២៦ឆ្នាំ ដែលធ្លាប់បានលេងនៅក្លឹប Inter Milan ហើយផ្ទេរទៅកាន់ក្លឹប Monza កាលពីរដូវក្តៅឆ្នាំ២០២២។
ពីមុនរូបគាត់ក៏មានការចាប់អារម្មណ៍ពីក្លឹប AC Milan និង Napoli ផងដែរ បន្ទាប់មកទើបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបនៅ Premier League ដោយក្នុងនោះក៏មាន Newcastle ផងដែរ៕