បរទេស៖ កីឡាករ Reguilon ដែលមានវ័យ ២៦ឆ្នាំ បានធ្វើការផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែកញ្ញា ដោយកីឡាករ Tyrell Malacia និង Luke Shaw ជួបបញ្ហារបួស។

ខ្សែការពារឆ្វេងរូបនេះ ទើបតែបង្ហាញខ្លួនបាន ៩ដងប៉ុណ្ណោះអោយក្រុមបិសាចក្រហម។ ហើយគាត់បានបង្ហាញខ្លួនជាលើកទី១០ របស់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ក្នុងការប្រកួតរវាង Man Utd ជាមួយនឹងក្លឹប Bournemouth។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជួបបញ្ហារបួស ក្រោយមកដល់ទឹកដី Old Trafford។

ទោះបីជាយ៉ាងណាក៏ដោយ អនាគតរបស់ Reguilon ហាក់ជួបនឹងបញ្ហាក្រោយការត្រលប់មកវិញរបស់ Luke Shaw។ ស្របពេលជាមួយនឹងការជិតត្រលប់មកវិញរបស់ Malacia ដែលជួបបញ្ហារបួស ACL។ កត្តាទាំងនេះបានធ្វើអោយ Reguilon បានក្លាយជាចំណែកលើសរបស់ក្លឹបបិសាចក្រហម។
.jpg?auto=webp&format=pjpg&width=3840&quality=60)
អ្នកចាត់ការក្លឹប Man Utd លោក Ten Hag បានបញ្ជាក់អំពីការបញ្ចប់នៅលក្ខខណ្ឌខ្ចីជើង Reguilon។ នេះអាចធ្វើអោយខ្សែការពាររូបនេះ នឹងត្រលប់ទៅកាន់ Spurs វិញនៅពាក់កណ្តាលរដូវកាលនេះ។ ប៉ុន្តែក៏មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយអំពីរឿងនេះដែរ។

លោក Erik ten Hag បាននិយាយថា “ពួកយើងនឹងធ្វើការសម្រេចចិត្តចំពោះអនាគតកីឡាករ Reguilon។ ប៉ុន្តែខាងក្លឹប Spurs ក៏ត្រូវចូលរួមក្នុងការពិភាក្សានេះផងដែរ”៕