បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Ronald Araujo នៅតែជាគោលដៅរបស់ក្លឹប Bayern Munich សម្រាប់ទីផ្សារដោះដូរកីឡាករខែមករានេះ។
/cdn.vox-cdn.com/uploads/chorus_image/image/72537220/1586360814.0.jpg)
ក្នុងនោះត្រូវបានគេដឹងថាមានការទំនាក់ទំនង់តាមទូរស័ព្ទរវាងលោក Tuchel, Freund និងកីឡាករ Araujo កាលពីថ្ងៃសុក្រ។
លោក Tuchel បានបញ្ជាក់យ៉ាងច្បាស់ថាក្លឹប Bayern ត្រូវការគាត់ជាចាំបាច់ អាចនៅក្នុងរដូវរងា ឫក៏រដូវក្តៅក្រោយ ដោយមិនខ្វល់អំពីតម្លៃខ្លួននោះទេ។ ក្លឹប Bayern ត្រៀមរួចរាល់ក្នុងការចំណាយនៅទឹកប្រាក់យ៉ាងច្រើនសម្រាប់ការផ្ទេរមួយនេះ។

វាអាចជាបេសកម្មដ៏ពិបាកមួយសម្រាប់ក្លឹប Bayern។ ហើយការសម្រេចចិត្តទាំងអស់ គឺអាស្រ័យទៅលើកីឡាករ Araujo៕
🚨 EXCLUSIVE News Ronald #Araujo: He‘s the absolute desired transfer target of FC Bayern!
‼️ There was a phone call between Tuchel, Freund and Araujo this Friday 📞
➡️ Tuchel made it clear to him that he wants him urgently, preferably in winter or summer, no matter the cost.… pic.twitter.com/cnZBp9gTFK
— Florian Plettenberg (@Plettigoal) December 9, 2023