បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប West Ham មិនមានបំណងចង់លក់តារាឆ្នើម Jarrod Bowen ដែលមានព័ត៌មានចចាមអារាមជាមួយនឹងក្លឹប Liverpool។ ប្រសិនជាក្លឹបត្រូវលក់កីឡាករសញ្ជាតិអង់គ្លេសនេះមែននោះ គឺក្រុមញញួរធំត្រូវការតម្លៃប្រមាណ ១០០លានផោន សម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ។

ក្នុងនោះកីឡាករ Bowen ទើបតែចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប West Ham ហើយកុងត្រានេះមានសុពលភាពដល់ឆ្នាំ២០៣០៕