បរទេស៖ មេធាវីរបស់កីឡាករ Paul Pogba នឹងព្យាយាមជួយតវ៉ាក្តី ដើម្បីអាចសម្រាលទោសរបស់គាត់ពី ៤ឆ្នាំមកត្រឹម ២ឆ្នាំវិញ ខណៈដែលការប្រកាសសាលក្រមរបស់ Pogba នឹងធ្វើឡើងនៅខែមករា។
កាលពីថ្ងៃព្រហស្បត្តិ៍ រដ្ឋអាជ្ញាអ៊ីតាលីបានសម្រេចជម្រុញអោយអតីតតារាឆ្នើរបស់ក្លឹប Manchester United កីឡាករ Pogba ទទួលការហាមប្រាមប្រកួត ៤ឆ្នាំ ពាក់ព័ន្ធនឹងការមិនធ្វើតេស្តសារធាតុញៀនកាលពីដើមឆ្នាំ។

កីឡាករ Pogba ដែលបានមកចូលរួមជាមួយនឹងក្លឹប Juventus បន្ទាប់ពីបញ្ចប់ការស្នាក់នៅជាមួយនឹងក្លឹប United អស់រយៈពេល ៦ឆ្នាំ ហើយក៏ត្រូវហាមប្រាមប្រកួតបណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ DHEA ក្នុងជំនួបដែលក្រុមរបស់គាត់ឈ្នះ Udinese កាលពីថ្ងៃទី២០ ខែសីហា។
សំណាក់តេស្តទី២ របស់ Pogba ក៏ទទួលបានលទ្ធផលវិជ្ជមាន ចំពោះសារធាតុដែលជួយបង្កើនការផលិតអ័រម៉ូន Testosterone ។

នៅពេលនេះគាត់កំពុងតែរងចាំការប្រកាសអំពីទណ្ឌកម្មនេះ ប៉ុន្តែបើយោងតាមការបញ្ចាក់របស់អ្នកឆ្លើយតបព័ត៌មានក្លឹប Juventus លោក Romeo Agresti បានអោយដឹងថាព្រះរាជអាជ្ញាបានទាមទារអោយមានការដាក់ទោស Pogba នៅការហាមប្រាមចូលរួមប្រកួតរយៈពេល ៤ឆ្នាំ ក្រោមច្បាប់ប្រឆាំងគ្រឿងញៀនពិភពលោក៕