បរទេស៖ ក្លឹបហង្សក្រហមមានផែនការរួចហើយដើម្បីនាំយកខ្សែការពារកណ្តាលមកនៅរដូវក្តៅក្រោយ ជាមួយនឹងកីឡាករ Goncalo Inacio, Lucas Beraldo, Piero Hincapie, Nico Schlotterbeck និង Arthur Theate ដែលស្ថិតជាជម្រើសកីឡាករដែលបានតាមមើលកាលពីខែកន្លងមក។

ប៉ុន្តែខ្សែការពារ Matip បានជួបនឹងបញ្ហារបួស ACL ដែលបានធ្វើអោយគាត់ត្រូវតែសម្រាក់ព្យាយាមចំពោះការប្រកួតដែលនៅសល់នារដូវកាលនេះ ហើយក៏អាចជាការបញ្ចប់នៅអាជីពរបស់គាត់ជាកីឡាកររបស់ Liverpool ដោយសារតែកុងត្រារបស់គាត់នឹងផុតនៅខែមិថុនានេះ។ នេះក៏អាចធ្វើអោយខាងក្លឹបធ្វើការគិតឡើងវិញទៅលើពេលវេលា និងគោលដៅ ថាតើកីឡាករខ្សែការពារកណ្តាលរូបណាដែលអាចនឹងត្រូវទិញចូលនៅពាក់កណ្តាលរដូវកាលនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Liverpool មានអារម្មណ៍ថាអាចនឹងនាំខ្សែការពារកណ្តាល Jonathan Tah របស់ក្លឹប Bayer Leverkusen នៅខែមករា ហើយក៏ជឿជាក់ថា។

ក្នុងនោះកីឡាករ Maxence Lacroix របស់ Wolfsburg និង Jean-Clair Todibo របស់ក្លឹប Nice ដែលទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester United ក៏ជាគោលដៅ និងជម្រើសរបស់ក្លឹប Liverpool ដែលនឹងត្រូវយកមកពិចារណាផងដែរ៕

