កីឡាករ Antony បានជួបបញ្ហានៅ Man Utd ចាប់តាំងពីផ្ទេរពី Ajax ក្នុងតម្លៃ 85 លានផោនក្នុងរដូវក្តៅឆ្នាំ 2022 ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ រកបានត្រឹមតែ 8 គ្រាប់ និង assist 3 ដងក្នុង 58 ប្រកួត។
កីឡាករវ័យ 23 ឆ្នាំរូបនេះ បានប្រឈមមុខនឹងការរិះគន់ជាច្រើន សម្រាប់ការបង្ហាញសមត្ថភាពរបស់គាត់ ហើយគាត់បានឆ្លើយតបនឹងការរិះគន់ នៅក្នុងបទសម្ភាសន៍ជាមួយ United Stand ដោយនិយាយថា៖ «ថ្ងៃនេះខ្ញុំឃើញការរិះគន់ពីអតីតកីឡាករក្លឹប និងមនុស្សជាច្រើនទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលបញ្ចេញមតិដោយមិនសមហេតុផល និងមានឥទ្ធិពលលើអ្នកគាំទ្ររាប់ពាន់នាក់ ពេលខ្លះសូម្បីតែខ្ញុំមិនបានលេងក៏ដោយ។ ប៉ុន្តែខ្ញុំមិនដែលឃើញគេរិះគន់ក្នុងន័យស្ថាបនា ដែលនឹងជួយឱ្យអាជីពខ្ញុំកាន់តែប្រសើរនោះទេ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ផ្ញើសារមកខ្ញុំ សួរពីអារម្មណ៍របស់ខ្ញុំនោះទេ ជាពិសេសក្នុងពេលដែលខ្ញុំជួបការលំបាក។ តុលាការឌីជីថលកំពុងបំផ្លាញជីវិតខ្ញុំ បរិបទនេះវាពិតជាពិបាក ហើយការពិតលែងមានទៀតហើយ»។
ខ្សែបម្រើស្លាបរូបនេះ ត្រូវអវត្តមានបន្ទាប់ពីមានការចោទប្រកាន់។ Antony គ្មានទោសក្រោយពីគាត់បានអនុវត្តតាមប៉ូលីសនៅក្នុងប្រទេសប្រេស៊ីល និងចក្រភពអង់គ្លេសដើម្បីលុបការចោទប្រកាន់៕