បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹបបិសាចក្រហមយល់ព្រមស្តាប់នៅសំណើរទាំងអស់សម្រាប់កីឡាករ Varane និង Casemiro ក៏ដូចជា Jadon Sancho។ Sancho ត្រូវបានដកចេញពីក្រុម បន្ទាប់ពីមានបញ្ហាជាមួយនឹងលោក Erik ten Hag ខណៈ Varane វិញបានបាត់បង់តំណែងនៅក្នុងជម្រើស ១១នាក់របស់ខ្លួន។ លោក Erik ten Hag ចង់បានខ្សែបម្រើថ្មី ដែលមិនមែនជា Casemiro។ អ្នកចាំការរូបនេះ នឹងធ្វើការផ្លាស់ប្តូរក្រុមនៅក្នុងខែមករា ក្រោយមានរបាយការណ៍ថាគាត់បានបាត់បង់នៅការគាំទ្រពីកីឡាករនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។

លោក Erik ten Hag បានដាក់បញ្ចូល Harry Maguire និង Scott McTominay ទៅកាន់ជម្រើសដំបូងវិញ ក្រោយអ្នកចាត់ការសញ្ជាតិហូឡង់បានដកឈ្មោះពួកគេចេញពីបញ្ជីកីឡាករដែលត្រូវលក់។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹប United បានចាញ់ ៦ដង ក្នុងចំណោម ១៤ប្រកួតនៅ Premier League នៅរដូវកាលនេះ ប៉ុន្តែពួកគេមិនទាន់ទទួលបានលទ្ធផលស្មើរនោះទេ។ បិសាចក្រហមមិនមែនជាក្លឹបតែមួយដែលក្នុងក្រុមកំពូលទាំង ១០ ដែលចាញ់ច្រើនប្រកួតនោះទេ ប៉ុន្តែក្លឹប Crystal Palace ក៏ជាក្រុមមួយទៀតដែលចាញ់ច្រើនប្រកួតដូចគ្នា។

ក្លឹប Manchester United សម្លឹងរកមើលការបន្ថែមកីឡាករថ្មីចូលទៅក្នុងក្រុម ប្រសិនជាពួកគេអាចលក់កីឡាករចេញបានខ្លះ។ ក្លឹប Dortmund និង Juventus មានព័ត៌មានចចាមអារាមជាមួយនឹងការផ្ទេរ Sancho ខណៈ Varane បានទាក់ទាញ់ក្លឹប Bayern Munich និងក្លឹបនៅអារ៉ាប៊ីសាអូឌីត៕