កីឡាករ Pogba ទំនង់គេចមិនផុតអំពីបញ្ហាមួយនេះទេ!!

0

បរទេស៖ រដ្ឋអាជ្ញាអ៊ីតាលីបានរាយការណ៍ថាអតីតខ្សែបម្រើក្លឹប Manchester United គឺកីឡាករ Paul Pogba អាចនឹងទទួលរងនូវការហាមប្រាមមិនអោយប្រកួត ៤ឆ្នាំ ដោយសារតែខកខានមិនបានធ្វើតេស្តគ្រឿងញៀនកាលពីដើមឆ្នាំនេះ។

កីឡាករ Pogba កំពុងលេងនៅក្លឹបយក្សអ៊ីតាលី Juventus បន្ទាប់ពីបញ្ចប់នៅការលេងអោយក្លឹប United អស់ ៦ឆ្នាំកាលពីរដូវក្តៅមុន។ ហើយគាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ DHEA បន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះទៅលើក្លឹប Udinese កាលពីថ្ងៃទី២០ ខែសីហា។

គំរូ B របស់ Pogba ក៏បានធ្វើតេស្តឃើញភាពវិជ្ជមានសម្រាប់សារធាតុដែលជំរុញការផលិតអ័រម៉ូន Testosterone ហើយនៅពេលនេះ គាត់កំពុងរង់ចាំចំពោះការដាក់ពិន័យ។

Prosecutors reportedly want Juventus midfielder Paul Pogba to be banned for four years for failing a drugs test

នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Romeo Agresti របស់ក្លឹប Juventus បានអោយដឹងថាព្រះរាជអាជ្ញាត្រៀមក្នុងការដាក់បំរាម ៤ឆ្នាំចំពោះកីឡាករ Pogba ដែលនេះជាការហាមឃាត់ក្រោមច្បាប់ប្រឆាំងគ្រឿងញៀនពិភពលោក។

ប្រសិនជា Pogba ទទួលការហាមប្រាមនេះមែន នោះគាត់នឹងអាចរួចផុតពីករណិមួយនេះនៅពេលគាត់មានអាយុ ៣៤ឆ្នាំ ហើយវាអាចការបញ្ចប់នៅអាជីពរបស់គាត់ បន្ទាប់ពីការវិលត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញ។

The former Man United star could be banned until 2027, which may spell the end of his career

គួរបញ្ជាក់ថាសមាជិកក្រុមម្ចាស់ជើងឯក World Cup រូបនេះ ទើបតែបង្ហាញខ្លួន ១២ដងអោយក្លឹប Juventus ក្រោយត្រលប់មកជួយក្លឹបវិញ បន្ទាប់ពីគាត់បានខាកខានរដូវកាលមុនដោយសារបញ្ហារបួស។

ព្រះរាជអាជ្ញាសម្រាប់សំណុំរឿងរបស់គាត់ហាក់ដូចជាចង់ធានាថាគាត់ទទួលការផ្តន្ទាទោសធ្ងន់។ Pogba ត្រូវបានគេរំពឹងថានឹងមានសវនាការចុងក្រោយនៅដើមឆ្នាំ ២០២៤ ដែលគាត់អាចនឹងមើលទៅយល់ព្រមលើការកាត់ទោសដែលជាផ្នែកមួយនៃការចរចារសុំ។ ជាមួយនឹងលទ្ធផល ដែលត្រូវហាមប្រាម ៤ឆ្នាំនេះ អាចធ្វើអោយកុងត្រារបស់ Pogba ជាមួយនឹងក្លឹប Juventus ជួបបញ្ហា។ កុងត្រារបស់គាត់ជាមួយនឹងក្លឹបមានសពុលភាពដល់ឆ្នាំ២០២៦៕