កីឡាករ Jadon Sancho បានព្យាយាមយកឈ្នះចិត្តលោក Erik ten Hag ដោយការខិតខំប្រឹងហ្វឹកហាត់ដោយខ្លួនឯងឆ្ងាយពីក្រុម Manchester United ហើយមិត្តរួមក្រុមខ្លះចង់ឱ្យគាត់ចូលរួមជាមួយក្រុមម្ដងទៀត។
ខ្សែបម្រើស្លាបរូបនេះ បានបង្ហាញខ្លួនត្រឹមតែបីប្រកួតនៅ Premier League ក្នុងរដូវកាលនេះ ដោយមិនបានបង្ហាញខ្លូនអោយក្រុមបិសាចក្រហម Manchester United ចាប់តាំងពីអ្នកចាត់ការ Erik ten Hag បានរិះគន់ជាសាធារណៈ លើការខិតខំហ្វឹកហាត់របស់គាត់។ Sancho ត្រូវបានដកឈ្មោះចេញពីក្រុមចាប់តាំងពីពេលនោះមក ហើយត្រូវហ្វឹកហាត់ដោយខ្លួនឯង។
អ្វីៗមិនល្អសម្រាប់បិសាចក្រហមទេ ក្នុងការអវត្តមានខ្សែបម្រើស្លាបរូបនេះ ជាមួយនឹងការចាញ់ Newcastle កាលពីចុងសប្តាហ៍ ដែលជាការចាញ់ជាលើកទីប្រាំមួយក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះ ខណៈពេលដែលពួកគេឈរនៅបាតតារាងក្នុងការប្រកួតពានរង្វាន់ Champions League ។
មានរបាយការណ៍មួយបានបញ្ជាក់ថា Ten Hag ក៏មិនសប្បាយជាមួយនឹងការដកឈ្មោះ Sancho ចេញពីក្រុម Manchester United ដែរ ។
បើយោងរបាយការណ៍របស់ The Mirror បានអោយដឹងថា ទោះបីជាមានស្ថានភាពលំបាកក៏ដោយ Sancho នៅតែមិនបោះបង់ ហើយបានបន្ថែមការខំប្រឹងហ្វឹកហាត់ដូចសត្វចម្លែក ដោយឃើញពីការខំប្រឹង មិត្តរួមក្រុមរបស់គាត់ចង់អោយកីឡាកររូបនេះ មកចូលរួមជាមួយក្រុមវិញ។
ប្រសិនបើ Sancho អាចត្រលប់មកចូលរួមជាមួយក្រុមវិញ ហើយអាចបង្ហាញទម្រង់លេងល្អប្រសើរ នោះវាជាកម្លាំងជំរុញមួយសម្រាប់ Man United ខណៈដែលខ្សែប្រយុទ្ធកំពុងតែងជាបញ្ហាចម្បងនៅរដូវកាលនេះ៕