បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min បានអោយដឹងថាក្លឹប Aston Villa ត្រូវបានរាយការណ៍អំពីការសម្រេចចិត្តមិនលក់តារាឆ្នើម Douglas Luiz នោះទេ បើទោះបីជាមានក្លឹបធំៗដូចជា Arsenal, Liverpool និង Manchester City ចាប់អារម្មណ៍ចង់បានគាត់ក៏ដោយ។
កីឡាករវ័យ ២៥ឆ្នាំ សញ្ជាតិប្រេស៊ីល មានកុងត្រាជាមួយនឹងក្លឹប Aston Villa ដល់ចុងរដូវកាល ២០២៥។ ហើយលោក Unai Emery បានបញ្ជាក់ថាគាត់មានការស្ទាក់ស្ទើរក្នុងការដោះលែងតារាឆ្នើមរូបនេះ៕