បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប Real Madrid បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រុយុទ្ធ Ivan Toney របស់ក្លឹប Brentford ដែលជាគោលដៅផ្ទេររបស់ក្លឹប Arsenal និង Chelsea នៅខែមករាខាងមុខនេះ។
ស្របពេលដែលក្លឹបឃ្មុំត្រៀមក្នុងការចែកផ្លូវជាមួយនឹងខ្សែប្រយុទ្ធរូបនេះនៅទីផ្សារដោះដូរនាពេលខាងមុខ ពួកគេអាចនឹងធ្វើការទាមទារនៅតម្លៃផ្ទេរប្រមាណ ១០០លានផោន៕