ក្លឹបយក្សនៅអាឡឺម៉ង់ ចង់បាន Ronald Araujo របស់ Barca

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពារ Ronald Araujo របស់ក្លឹប Barcelona។

Why fit-again Araujo can be Barcelona's difference-maker in La Liga's title race | Goal.com

ខាងក្លឹប Bayern បានធ្វើការតាមដានគាត់ចំនួន ២ឆ្នាំហើយ។ លោក Tuchel ចង់ធ្វើការផ្ទេរយកកីឡាករច័យ ២៤ឆ្នាំរូបនេះ ស្របពេលដែលក្លឹបកំពុងត្រូវការកីឡាករនៅតំបន់ការពារ។

ប៉ុន្តែវាអាចនឹងពិបាកសម្រាប់ក្លឹប Bayern Munich ក្នុងការផ្ទេរយកខ្សែការពាររូបនេះ ដោយសារតែក្លឹប Barca មានបំណង់ចង់បន្តកុងត្រាថ្មីអោយ Ronald Araujo ពីលើកុងត្រាដែលមានស្រាប់ដល់ឆ្នាំ២០២៦៕